ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដនិងរថយន្ដ ហើយរថយន្តបង្កបាន គំរាមកំហែង និងប្រើពាក្យធ្ងន់ៗដាក់ភាគីម្ខាងទៀត។ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រពភពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿង​ម៉ាកToyota ជិះគ្នា៤នាក់ មកបុកពីក្រោយរថយន្តម៉ាក Camry ពាក់ស្លាកលេខភ្នំពេញ 2BG -3843 បើកបរដោយស្ត្រី២នាក់ ហើយខាងរថយន្ត Toyota បានចុះពីលើរថយន្ត មកគំរាមកំហែងភាគីម្ខាងទៀត និងបានប្រើពាក្យធ្ងន់ៗថា មានស្គាល់អញអត់ អញនឹងធ្វើឲ្យផ្អើលកំពង់សោមម្ដង និងយកឈ្មោះថ្នាក់ដឹកនាំ ចាំអញខលទៅ07 ដើម្បីឲ្យជួយអន្តរាគមន៏។ បើតាមការសង្ស័យអ្នកបើកបរខាងលើទំនងជាស្រវឹង ព្រោះអី និយាយមកធំក្លិនស្អុយស្រា។

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះបង្ករឡើងដោយរថយន្ដម៉ាក់ Toyota ពណ៍ទឹកមាស ដែលមានស្លាកលេខ ភ្នំពេញ2AL-7666 ទិសដៅពីក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ តាមផ្លូល្បឿនលឿន ក្នុងរថយន្តមានបុរស៤នាក់ មិនស្គាល់អត្តសញ្ញាណ។

តាមការបំភ្លឺរបស់ម្ចាស់រថយន្តរងគ្រោះ គាត់ថារឿងប៉ះពាល់បន្តិចបន្តួច មិនសំខាន់ទេ យើងសុទ្ធតែខ្មែរដូចគ្នា ត្រូវចេះយោគយល់គ្នា ក៏ប៉ុន្តែម្ចាស់រថយន្ដបង្ក មិនបានប្រើសំដីសូមទោសទេ បែរជាប្រើពាក្យអក្សក្រមសីលធម៌ទៅវិញ ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.