លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការផលិតភាពយន្តបរទេសនៅកម្ពុជា លើកឡើងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ មានកម្មវិធីពិសេសៗជាច្រើនដែលខុសពីឆ្នាំមុនៗ ហើយនេះក៏ជាការបញ្ឆេះម៉ាស៊ីនឧស្សាហកម្មភាពយន្តឱ្យក្ដៅឡើងវិញ បន្ទាប់ពីដេកអស់ ២ឆ្នាំហើយ។

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា រដូវកាលទី១១នេះ គ្រោង នឹងចាប់ផ្ដើមពីថ្ងៃ២៨ មិថុនា ដល់ថ្ងៃ៣ កក្កដា ២០២២។ ២ឆ្នាំ ចុងក្រោយនេះ គឺជាពេលវេលាមួយដ៏លំបាកចំពោះវិស័យទាំងឡាយដែលធ្វើការពាក់ព័ន្ធនឹងការច្នៃប្រឌិត ទាំងសិល្បករ និងស្ថាប័នវប្បធម៌។
ឆ្នាំទី១១ នេះ នឹងដើរតួសំខាន់មួយក្នុងការបញ្ឆេះម៉ាស៊ីនរបស់ឧស្សាហកម្មភាពយន្តជាថ្មីម្ដងទៀត ហើយយើងនឹងជួបនៅថ្ងៃទី ១៥ ខែមិថុនា ដើម្បីប្រកាសអំពីភាពយន្តដែលត្រូវមាននៅលើផ្ទាំងសំពត់សរបស់រោងកុនទំនើបៗ៕
សូមទស្សនាវីដេអូសម្ភាស លោក ជៀប សុវិជ្ជា ៖

