ភ្នំពេញ៖ផ្លូវបេតុងក្នុងភូមិបានផុងបាក់ដោយសាររថយន្តក្រឡុកស៊ីម៉ង់តិ៍បើកថយក្រោយចូលចាក់បេតុងស្រាប់តែ ផុងបាក់ផ្លូវរងការខូចខាតប្រហែលជា៥ម៉ែត្រ។ចំណែករថយន្តបានងើយក្បាលឡើងលើផ្អៀងទៅកៀបជាប់នឹងបង្គោលភ្លើង។

ហេតុការណ៍នេះបានកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៨ខែមិនថុនាឆ្នាំ ២០២២នៅភូមិត្នោតជ្រុំ ៣ សង្កាត់ បឹងទំពុន ២ ខណ្ឌមានជ័យ។

អ្នកបើកបររថយន្តបានឲ្យដឹងថា   មុនពេលកើតហេតុរូបគេបានបើករថយន្តដឹកស៊ីម៉ង់ត៍មកចាក់នៅឃ្លាំងនៅចំណុចកើតហេតុ។ ពេលមកដល់ឃើញមានរថយន្តរបស់ក្រុមហ៊ុននៅកន្លែងចាក់ប្រហែលប្រមាណជា ៥ទៅ ៦ គ្រឿងហើយដោយសារតែកន្លែងកើតហេតុផ្លូវតូចចង្អៀតមិនអាចបត់រត់យន្តបាន។ពេលនោះខ្លួនបានបត់ស្ដាំទៅផ្លូវបេតុងហើយក៏បានបើកថយក្រោយស្រាប់តែផុងបាក់ផ្លូវបេតុងប្រហែលជា ៥ ទៅ ៦ម៉ែត្ររថយន្តផ្អៀងកៀបទៅលើបង្គោលភ្លើងបណ្ដាលអោយរងការខូចខាត តែមិនបានបង្កឲ្យខ្លួនមានគ្រោះថ្នាក់នោះឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនៅកន្លែងកើតហេតុហើយក៏បានប្រាប់ឲ្យអ្នកបើកបររថយន្តហៅថាកែដើម្បីចុះមកពិនិត្យផ្លូវចេញថ្លៃសំណងជួសជុលផ្លូវដែលរងការខូចខាតវិញ៕

អត្ថបទ៖សេង សាវី

Share.