ភ្នំពេញ ៖ គ្រឿងចក្រប្រភេទសាស័រមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នំា២០២២នេះ នៅមុខសាលាសង្កាត់ វាលស្បូវ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញសាស័រមួយគ្រឿង ពណ៌លឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ពីកើតទៅលិច ដល់ចំណុចកើតហេតុ សង្ស័យឆ្លងប្រព័ន្ធភ្លើងហ៊ុយផ្សែងខ្មួលខ្មាញ់ ចេញជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលកើតឡើង ទោះជាអ្នកបើកបរខំស្រែកឲ្យអ្នកក្បែរខាងជួយពន្លត់យ៉ាងណានៅមិនអាចគ្រប់គ្រងបាន។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានស្នើសុំរថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងរបស់ក្រុមហ៊ុនបុរីក្បែរនោះអោយជួយបាញ់ពន្លត់ទៅវិញ មិនបង្កអោយមានអ្នករបួសនោះទេ គ្រាន់តែរងការខូចខាតសាស័រមួយកំណាត់ផ្នែកខាងក្រោយប៉ុណ្ណោះ ៕

អត្ថបទ៖សេង សាវី

Share.