ភ្នំពេញ៖ទុស្សេខ្សែភ្លើងឆេះរោងចក្រផលិតថង់ប្លាស្ទិកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឮសូរសំឡេងផ្ទុះ ស្រាប់ តែភ្លាមៗនោះ មាន អណ្តាតភ្លើងឆាបឆេះថង់ប្លាស្ទិចនៅក្នុងឃ្លាំងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។បន្ទាប់មកខាង អ្នកគ្រប់គ្រងឃ្លាំងក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននឹងរថយន្តពន្លត់អគ្គិភ័យដើម្បីចេញជួយអន្តរាគមន៍។

ក្រោយមករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកដល់ទីតាំងកន្លែងកើតហេតុជួយបាញ់ពន្លត់ឲ្យរលត់ទៅវិញជាស្ថាពរ។ករណីអគ្គិភ័យខាងលើនេះដែរមិនបង្ករឲ្យមានអ្នករបួសនោះទេគ្រាន់តែខូចខាតសម្ភារៈថង់ប្លាស្ទិកអស់មួយចំនួនធំប៉ុណ្ណោះ៕

អត្ថបទ៖សេង សាវី

Share.