ភ្នំពេញ ៖ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង ២៣៦០២ការិយាល័យ ពុំទាន់មានបញ្ហានៃភាពមិនប្រក្រតីកេីតឡេីងនោះទេ ។

គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះ មានចំនួន ៥២០០០ដប៕

អត្ថបទ៖តាតុង សែនជ័យ

Share.