គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជូនដំណឹងថា មានពលរដ្ឋប្រមាណជា៨០ភាគរយបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥នេះ។
តជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។ ឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។
ក្នុងចំណោមឃុំសង្កាត់ទាំង១ ៦៥២នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាពឈរឈ្មោះចំនួន១ ៦៥២ឃុំសង្កាត់ ស្មើនឹង២៨ ០០៨រូប, គណបក្សភ្លើងទៀន បានដាក់បេក្ខភាពចំនួន១ ៦២៣ឃុំសង្កាត់ ស្មើនឹង២៣ ៩៣៩រូប, គណបក្សហ្វ៊ុនស៊ិនប៉ិច ដាក់បេក្ខភាពចំនួន៦៨០ឃុំសង្កាត់ ស្មើនឹង៩ ៩៥២រូប, គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខភាពចំនួន៥៩៦ឃុំសង្កាត់ ស្មើនឹង៨ ៨១៥រូប, គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខភាពចំនួន៣១៥ឃុំសង្កាត់ ស្មើនឹង៥ ០៥០រូប, គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខភាពចំនួន២៤៥ឃុំសង្កាត់ ស្មើនឹង៣ ៩៥៦រូប និងគណបក្សយុវជនកម្ពុជា ដាក់បេក្ខភាពចំនួន១១៤ឃុំសង្កាត់ ស្មើនឹង១ ៨២៤រូប។គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខភាពចំនួន៥៩ឃុំសង្កាត់ ស្មើនឹង៩៧៨រូប, គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខភាពចំនួន៥៨ឃុំសង្កាត់ ស្មើនឹង១ ០៥០រូប, គណបក្សកម្ពុជានិយម ដាក់បេក្ខភាពចំនួន៣៨ឃុំសង្កាត់ ស្មើនឹង៦៥៨រូប, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខភាពចំនួន៣២ឃុំសង្កាត់ ស្មើនឹង៤៨១រូប, គណបក្សខ្មែរតែមួយ ដាក់បេក្ខភាពចំនួន៣០ឃុំសង្កាត់ ស្មើនឹង៤៥៧រូប, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខភាពចំនួន២៣ឃុំសង្កាត់ ស្មើនឹង៣៩២រូប, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខភាពចំនួន១៩ឃុំសង្កាត់ ស្មើនឹង២០២រូប, គណបក្សឯកភាពជាតិខ្មែរ ដាក់បេក្ខភាពចំនួន១៤ឃុំសង្កាត់ ស្មើនឹង១៧៨រូប, គណបក្សរស្មីខេមរា ដាក់បេក្ខភាពចំនួន៦ឃុំសង្កាត់ ស្មើនឹង៨៨រូប និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខភាពចំនួន៤ឃុំសង្កាត់ ស្មើនឹង៦៤រូប៕




