បេក្ខជន ទុំ រដ្ឋា កំពុងទទួលបានការអាណិតអាសូរយ៉ាងខ្លាំងពីសំណាក់មហាជន បណ្ដាអ្នកសិល្បៈ និងជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
គិតមកទល់ពេលនេះ ទុំ រដ្ឋា បានទទួលប្រាក់ឧបត្ថម្ភសរុបជិត ១ម៉ឺដុល្លារហើយ ដោយបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៥០០០ ដុល្លារ ពីលោកឧកញ៉ា ខេមរៈ សិរីមន្ត ១០០០ដុល្លារ និងពីក្រុមហ៊ុនម៉ាដាមស្អាត ១០០០ ដុល្លារផងដែរ។

ទន្ទឹមនឹងមានការឧបត្ថម្ភដូចរៀបរាប់ខាងលើ គេស្រាប់តែឃើញលោក ទុំ រដ្ឋា ឬ ទុំ សុវត្ថិ ប្រកាសប្រាប់មហាជនថា មានជនខិលខូចកំពុងឆ្លៀតឱកាសតាមរយៈបង្កើតគណនីក្លែងក្លាយ Fake Page ដាក់ឈ្មោះ ទុំ សុវត្ថិ កំពុងតែបោកប្រាស់មហាជនរកប្រាក់ឧបត្ថម្ភតាម ABA។
លោក ទុំ រដ្ឋា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា ៖ «ខ្ញុំបាទ!ទុំរដ្ឋា(ទុំសុវត្ថិ)សូមប្រកាស់បញ្ជាក់ជួនអ៊ុំពូមីងបងប្អូនឱ្យបានជ្រាបថាមួយរយះនេះមានជនឆ្លៀតឱកាសបានបង្កើតផេកដោយដាក់ឈ្មោះ( ទុំសុវត្ថិ )🤭ផេកនេះមិនមែនជាផេករបស់ខ្ញុំបាទទេ!ដែលបានធ្វើអោយអ៊ុំពូមីងបងប្អូនយល់ច្រឡំមកលើរូបខ្ញុំ 🙏🙏 សូមបញ្ជាក់ថាអាខោនផ្ទាល់ខ្លួនរបស់ខ្ញុំគឺមានឈ្មោះថា(Tom Sovath) តែមួយគត់🙏 ខ្ញុំបាទ!សូមរំខានអ៊ុំពូមីងបងប្អូនជួយស៊ែរម្នាក់មួយផង🤭😰🙏 »។

ដោយឡែកគេបានឃើញថា ជនខិតខូលនោះ មានគណនី ABA ឈ្មោះ AN SAM OUN ហើយជនបានផ្ដាំឱ្យបេក្ខជន ទុំ រដ្ឋា ដាក់ពាក្យបណ្ដឹងបានតាមរយៈលេខកុងនិងឈ្មោះរបស់ជនខិលខូចនោះ ដែលមិនគួរលើកលែងឱ្យជាដាច់ខាត៕
អត្ថបទទាក់ទង៖

