ពូឃ្លាំង​ បាន​ស្ងាត់​បាត់​មុខ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​ធំ​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​លោក​សឹង​តែ​គិត​ថា​នឹង​មិនមាន​ឱកាស​បាន​ស្ដាប់​សំឡេង​របស់​លោក​ទៀត​នោះ​ឡើយ​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​​អតីត​តារា​ចម្រៀង​រ៉ែប​ល្បីល្បាញ​រូប​នេះ​បាន​ត្រលប់​មក​ប្រឡូក​ចូល​ក្នុង​ពិភព​សិល្បៈ​ឡើង​វិញ​។ លោក​​ បាន​លើក​ឡើង​ថា​​លោក​ត្រលប់​មក​ច្រៀង​ឡើង​វិញ​នេះ​ព្រោះ​មាន​កម្លាំង​ចិត្ត​ពី​មនុស្ស​សំខាន់​ចំនួន​២​នាក់​ជា​អ្នក​ជំរុញ​លើក​ទឹក​ចិត្ត​លោក​។

នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ដែល​ចំនឹង​ថ្ងៃ​កំណើត​កូន​ប្រុស​របស់​លោក​ ពូឃ្លាំង​ បាន​បង្ហោះ​សារ​ជូន​ពរ​កូន​ប្រុស​របស់​លោក​ ថែម​ទាំង​រៀបរាប់​ទៀត​ថា​កូនប្រុស​តូច​វ័យ​៦​ឆ្នាំ​រូប​នេះ​ រួម​នឹង​ភរិយា​របស់​លោក​គឺជា​អ្នក​ជំរុញ​និង​លើក​ទឹក​ចិត្ត​លោក​ខ្លាំង​ ទើប​ធ្វើ​ឱ្យ​លោក​មាន​កម្លាំង​ចិត្ត​ត្រលប់​មក​ច្រៀង​ឡើង​វិញ​។ លោក​បាន​សរសើរ​ចំពោះ​ភរិយា​​លោក​ដែល​សុខ​ចិត្ត​ហត់​នឿយ​ កាន់​មុខ​ជំនួញ​តែ​ម្នាក់​ឯង​ដើម្បី​អាច​ឱ្យ​លោក​មាន​ពេល​បាន​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​។ ចំណែក​កូនប្រុស​តូច​ Lofee ក៏​ចង់​ឃើញ​លោក​ឡើង​ឆាក​ច្រៀង​ដោយ​ផ្ទាល់​ដែរ​ ព្រោះ​ពេល​ដែល​លោក​ល្បី​និង​មាន​សំឡេង​ហោរ​អបអរ​សាទរ​មិនទាន់​មាន​វត្តមាន​របស់​គេ​ឡើយ​។

«អ្នកទាំងទាំង2 នេះហេីយ ដែលជាអ្នកជំរុញចិត្តរបស់ខ្ញុំខ្លាំង អោយត្រលប់មកលេីវិស័យចំរៀងម្តងទៀត…ប្រពន្ធខ្ញុំចង់ឃេីញប្តីធ្វេីអ្វីដែលសប្បាយចិត្ត លេីកទឹកចិត្តខ្ញុំ ទុកពេលអោយខ្ញុំសំរាប់ផលិតបទថ្មីៗ សុខចិត្តមេីលខុសត្រូវមុខជំនួញទាំងអស់ម្នាក់ឯង កូនវិញតែងតែនិយាយថា ប៉ាប៉ា កូនចង់ឃេីញប៉ាឡេីងលេីឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡេីងលេីឆាកលេីកមុន នឹងមានសំលេងទះដៃ ហ៊ោរខ្លាំងណាស់ អត់ទាន់មានកូនផង នេះហេីយជាកំលាំងចិត្ត បូករួមទាំងបងប្អូនខ្មែរទាំងអស់គ្នាដែលនៅតែចូលចិត្ត តែងតែសួពេលណាចេញបទថ្មី? សូមអោយខ្ញុំចេញបទថ្មី នឹងត្រលប់មកលេីវិស័យនេះម្តងទៀត….តេីពូមីងទាំងអស់គ្នា មានអី្វជូនពរទៅ អូន Lofee ទេ?»

អត្ថបទ​ពាក់ព័ន្ធ​ពូឃ្លាំង ៖

Share.