ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូចូលផឹកកាហ្វេ អង្គុយភ្លេចខ្លួនត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចកាច់សោម៉ូតូយកទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១នឹង៥០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ អាហៅផ្លូវ(សឡា)សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អ៊ៀង សេងហ៊ៀង អាយុ៣២ឆ្នាំ ប្រុស មុខរបររត់ម៉តូឌុបរស់នៅភូមិទ្រា៣សង្កាត់ស្ទឹងមានជ័យ ៣ ខ័ណ្ឌស្ទឹងមានជ៏យ រស់នៅជាមួយម្តាយមុខរបរ ធ្វើអនាម័យ ម៉ូតូដែលបាត់មា៉កឌ្រីមសង់សេ ១២៥ពណ៏ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF. 5961។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេបានជិះម៉ូតូចូលក្នុងហាងផឹកកាហ្វេ ដែលមានយីហោឈ្មោះ យូ ប៊យ មានដាក់ល្បែងសុីសងឆ្នោតឡូតូ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពលួចអូសម៉ូតូចេញជិះគេចខ្លួនបាត់ស្រមោល នៅពេលខ្លួនចេញមកវិញរកមើលម៉ូតូបាត់មិនឃើញក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរតាមផ្លូវចោមរោមមើលតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមសោកស្ដាយបាត់ម៉ូតូរបស់ខ្លួន នឹងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគបាលស្ទឹងមានជ័យ៣ ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយតាមរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សេង សាវី

