ថៃ – តារាម៉ូដែលរុស្សីនាង Evgenia Smirnova បានស្លា ប់ក្នុងវ័យ៣៧ឆ្នាំ ក្រោយពីនាងបានធ្លាប់ពីសំយ៉ាបអគារសណ្ឋាគារជាន់ទី៨ ស្ថិតក្នុងខេត្តភូកេត ប្រទេសថៃកាលពីពេលថ្មីនេះៗ។

យោងតាមសារព័ត៌មាន Bangkok Post នាង Evgenia Sirnova រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ និងបាក់ជើងក្រោយពេលធ្លាក់ចុះមកដីពីកម្ពស់ ២៤ម៉ែត្រ បណ្ដាលឱ្យស្លា ប់ភ្លាមៗនៅនឹងកន្លែង។ នៅកន្លែងកើតហេតុប៉ូលិសបានរកឃើញថាក្នុងដៃរបស់ Evgenia មានក្ដាប់សក់មួយក្ដាប់ ដូច្នេះសមត្ថកិច្ចបានបញ្ជូនវត្ថុតាងសក់ទៅក្រុមនីតិវេទពិនិត្យសំណាក DNA ដើម្បីស៊ើបអង្កេតរកឃាតក។

ប៉ូលិសបានចាប់ជនសង្ស័យចំនួន២នាក់មាន Jamaal Antwaun វ័យ ៣៨ឆ្នាំ និង Ahmad Radi Mustafa Alatoom វ័យ២៨ឆ្នាំ ជនជាតិហ្សកដានី។ បុរសទាំងពីរនេះនិងជនរងគ្រោះត្រូវបានគេជឿថាកំពុងជប់លាងបែប «Sex Party» និងប្រើប្រាស់កញ្ឆាមុននឹង Smirnova ធ្លាក់ស្លា ប់។ Alatoom ចាប់ខ្លួនបានខណៈដែលគេកំពុងតែព្យាយាមហោះចាកចេញពីប្រទេសថៃ។
Evgenia Smirnova កើតនៅឆ្នាំ១៩៨៥ ក្នុងក្រុង Nizhny Novgorod ប្រទេសរុស្សី។ នាងគឺជាតារាម៉ូដែលឯករាជ្យ ធ្លាប់ដើរ Catwalked និងដើរម៉ូដែលសម្រាប់ផលិតផលក្នុងប្រទេសរុស្សីជាច្រើនមុខ។ នាងបានមកស្នាក់នៅក្នុងខេត្តភូកេតតាំងពីថ្ងៃទី២៥ខែឧសភាមកម្លេះ។

