(ភ្នំពេញ)៖ គណបក្សខ្មែរតែមួយ បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សា។
គណបក្សខ្មែរតែមួយ បានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសម្លេងឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការ បោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើហិង្សាណាមួយបានកើតឡើងនោះទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ ទី៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ៕

