ប្រធានាធិបតីកូរ៉េខាងត្បូង លោក Soon Suk-yeol បាននិយាយនាថ្ងៃច័ន្ទនេះថា កម្មវិធីមីស៊ីល និង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានឈានដល់កម្រិតមួយដែលបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និង ពិភពលោក។

អត្ថាធិប្បាយខាងលើរបស់ លោកប្រធានាធិបតីថ្មី Soon Suk-yeol បានធ្វើឡើងក្នុងការប្រារព្ធទិវាចងចាំ Memorial Day គឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ដែលជាការសាកល្បងដ៏ធំបំផុតរបស់ខ្លួន ខណៈមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា កូរ៉េខាងជើង ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក។

ដោយឡែក នៅថ្ងៃច័ន្ទនេះដែរ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើតេស្ដបាញ់មីស៊ីល ៨គ្រាប់ដូចគ្នា ជាការឆ្លើយតបទៅនឹងការធ្វើតេស្ដមីស៊ីល ៨គ្រាប់របស់កូរ៉េខាងជើង៕

ប្រភព៖ US News

Share.