TVN នៅ​តែ​បន្ត​បុក​ផ្សព្វផ្សាយ​ភាពយន្ត​ភាគ​ថ្មី​ «EVE» ដោយ​ប្រើប្រាស់​ឈុត​​ស្រើប​ស្រាល​ (Rate R) កម្រិត​១៩+ របស់​តួ​ស្រី​ Seo Ye Ji មក​ផ្សព្វផ្សាយ​ទោះ​ជា​មានមតិ​អវិជ្ជមាន​ពី​អ្នក​ទស្សនា​ក្ដី​។

«EVE» គឺ​ជា​ភាពយន្ត​ដំបូង​ដែល​ Seo Ye Ji ត្រលប់​មក​សម្ដែង​ឡើង​វិញ​បន្ទាប់​ពី​រង​ព្យុះ​ភ្លៀង​រឿង​អាស្រូវ​បោក​បក់​ជីវិត​មួយ​ដំណំ​នា​ពេល​កន្លង​មក​។ រឿង​នេះ​និយាយ​ពី​សាច់​រឿង​របស់​ស្រ្តី​ម្នាក់​ដែល​ជីវិត​នាង​លះបង់​គ្រប់​យ៉ាង​ដើម្បី​សង​សឹក​។ រឿង​នេះ​មួយ​​ភាគ​ និង​​ភាគ​ទីពីរ​សាច់​រឿង​នេះ​តម្រូវ​ឱ្យ​អ្នក​ទស្សនា​មាន​អាយុ​ចាប់​ពី ​១៩​ឆ្នាំ​ឡើង​ទើប​​អាច​ទស្សនា​បាន​​ ព្រោះ​សាច់​រឿង​មាន​ឈុត​ឆាក​ស្រើបស្រាល​ខ្លាំង​រវាង​តួអង្គ​របស់​ Seo Ye Ji និង​ Lee Ha Yool , Park Byeong Eun និង​ Yoo Sun។​

ថ្វី​ត្បិត​តែ​រឿង​ទាំង​មូល​អ្នក​ទស្សនា​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​អាច​ទស្សនា​បាន​ប៉ុន្តែ​ភាគ​​ចំនួន​ពីរ​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ​ ហាក់​ទទួល​បាន​មតិ​សរសើរ​និង​រិះគន់​លាយ​ឡំ​គ្នា​ពី​អ្នក​ទស្សនា​។ ក្នុង​ចំណោម​​៤​ភាគ​ដែល​បញ្ចាំង​នៅ​ថ្ងៃ​ទី​៦ មិថុនា មាន​មួយ​ភាគ​ដែល​តម្រូវ​ឱ្យ​អ្នក​ទស្សនា​មាន​អាយុ​ចាប់​ពី​ ១៩​ឆ្នាំ​ឡើង​។

ភាពយន្ត​ភាគ​ «EVE» ចាក់​ផ្សាយ​ជូន​ទស្សនា​​រៀង​រាល់​ថ្ងៃ​ពុធ​និង​ព្រហស្បតិ៍​ វេលាម៉ោង​ ១០​និង​៣០​នាទី​យប់៕

Share.