ភ្នំពេញ៖​ យុវសិស្ស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនដល់ចំណុចផ្លូវបំបែកជា៤​ ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ២នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវសិស្ស៣នាក់ជិះម៉ូតូមះយគ្រឿងម៉ាក ហុងដាប៊ីតមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 1HD-1890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនរហូតមកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ បង្ហោះក៏ជ្រុលចង្កូតទៅបុកចំហៀងខាងស្តាំដៃរថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៍ស មិនមានស្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច បណ្តាលអោយទ្ទាត់បោកខ្ទប់ទៅនិងរថយន្តយ៉ាងពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗនឹង២នាក់ទៀតរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍​ នៃអធិដ្ឋាននគរបាលខណ្ឌព្រែកភ្នៅចុះដល់ទីតាំងរួចក៏រាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ។ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.