ភ្នំពេញ៖ បុរសម្នាក់ចេញពីពិធិជប់លាងបេីម៉ូតូលឿនពេក ដល់ផ្លូវកោងដួលបោកនិងឡានបាក់.កស្លាប់ភ្លាមៗ។ ហេតុការណ៍នេះ កេីតឡេីងវេលាប្រមាណជាម៉ោង 1:30 នាទីយប់រំលងអាធ្រាតុ ឈានចូលថ្ងៃទី 07 មិថុនា 2022 តាមបណ្តោយផ្លូវជាតិលេខ5 ខាងមុខមន្ទីពេទ្យមួយកន្លែង ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ផុល សារឹម អាយុ ២៩ ឆ្នាំ មុខរបរជាងសំណង់ ទីកន្លែងកំណេីត ឃុំចន្រ្ទា ស្រុមរមាសហែក ខេត្តស្វាយរាង បច្ចុប្បន្ន ស្នាក់នៅ ភូមិគគី ស្រុកគៀនស្វាយ ខេត្តកណ្តាល។ មានមុខរបរជាមេជាងសំណង់។


តាមប្រភពពីសាច់ញ្ញាតិ្តជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានចេញពីពិធីឡេីងផ្ទះសាច់ញ្ញាត្តិដោយធ្វេីដំណេីតាមម៉ូតូ ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AM-2987 នៅចំណុចភូមិ ៤ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ គោលដៅឆ្ពោះទៅផ្ទះនៅឯស្រុកកៀនស្វាយ ដោយមានពិសារគ្រឿងស្រវឹងខ្លះផង។
លុះមកដល់ចំណុចកេីតហេតុ ដោយជនរងគ្រោះបេីបរម៉តូក្នុងលឿនលឿនខ្លាំងពេក ទេីបបណ្តាលអោយម៉ូតូដួលដោយខ្លួនឯងអូសជាច្រេីនមែត្រ ចំណែកជនរងគ្រោះបានផ្លោងបុកជាមួយរថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែនពណ៌ទឹកមាស ស្លាកលេខ 2AM 3973 ដែលចតមុខមន្ទីពេទ្យកន្លែងកេីតហេតុខាងលេី ផុងចំហៀងខាងស្តាំផ្នែកខាងក្រោយបណ្តាលអោយជនរងគ្រោះស្លាប់ភ្លាមៗ ឯម៉ូតូបានហោះរំលងរថយន្តខាងលេីទៅបោកជាមួយរថយន្តមួយគ្រឿងទៀតចតក្បែគ្នាម៉ាកព្រុសពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 2 AX 6574 បណ្តាលអោយខូចខាងចំហៀងខាងស្តាំដូចគ្នា។
ក្រោយកេីតហេតុសម្ថកិច្ចបានមកដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿង និងម៉ូតូយកទៅរក្សាទុករងចាំការដោះស្រាយនាពេលក្រោយ។ ចំណែកសពក្រោយពីធ្វេីកំណត់ហេតុរួចសម្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕


