ក្រុមបាល់ទះខេត្តកំពង់ស្ពឺ ជាបេក្ខភាពមួយក្នុងចំណោម២១ក្រុមដែលចូលរួមដណ្តើមបាល់ទះបុរសក្នុងសាលពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ដែលនឹងរៀបចំនៅទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។

មុនចូលរួមប្រកួតក្រុមខេត្តក្បែរាជធានីមួយនេះទទួលបានប្រាក់ឧបត្ថម្ភសរុប៤០លានរៀលពីថ្នាក់ដឹកនាំខេត្ត។ បើតាមប្រភពមកពីថ្នាក់ដឹកនាំក្រុមមួយនេះបញ្ជាក់ថាឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឧបត្ថម្ភ២០លានរៀល ហើយលោក សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឧបត្ថម្ភបន្ថែម២០លានរៀលទៀត។
លោក សៅ សាមីត ជួសមុខអោយក្រុមកីឡាករ និងក្រុមគ្រូបង្វឹក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ទាំងអស់ ហើយលោកប្ដេជ្ញាប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីយកជ័យជម្នះជូនខេត្តកំពង់ស្ពឺ។
អត្ថបទពាក់ព័ន្ធ៖ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម មាន២១ក្រុមចូលរួម ត្រៀមចាប់ផ្ដើមហើយ
ក្រុមបាល់ទះខេត្តកំពង់ស្ពឺ ស្ថិតក្នុងពូល A ជាមួយក្រុមខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តតាកែវ, ស្នងការដ្ឋាននគរបាលរតនគីរី, ក្លិបបាល់ទះអាចារ្យលាក់ (កំពង់ធំ), ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
សម្រាប់ប្រកួតបើកឆាកក្រុមខេត្តកំពង់ស្ពឺ ត្រូវប្រកួតបើកឆាកប៉ះក្លិបបាល់ទះខេត្តប៉ៃលិន នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ហើយការប្រកួតនេះមានផ្សាយផ្ទាល់ដោយសារព័ត៌មានត្រយង ផងដែរ៕



