មរណភាពរបស់តារាសម្ដែង គង់ ម៉ូនីកា ដែលជាតួស្រីថតបទចម្រៀង «ជូនអូនទ្បើងផ្លូវ HigtWay » ជាមួយតារាចម្រៀង ខេម ឱ្យផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។

នៅពេលទទួលបានដំណឹងភ្លាមៗ គេឃើញមានការលើកឡើងរបស់តារាសម្ដែង សាវិន ហ្វីលីព ដែលអះអាងថា ៖ «តារាសម្ដែង គង់ ម៉ូនីកា បានស្លាប់ដោយជំងឺគាំងបេះដូងមុននេះបន្តិច ។ កញ្ញាជាតួឯកស្រីក្នុងMVដ៏ល្បីគឺបទ ជូនអូនទ្បើងផ្លូវហាយវេ របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីបានទៅដល់ទីស្ងប់សុខ RIP …»។

ក្រៅពីនោះ គេក៏ឃើញមានការលើកឡើងរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបង្ហោះនៅលើហ្វេសប៊ុកដែលថា ៖ «ពត៌មានក្រៅផ្លូវការ មរណៈភាពរបស់កញ្ញា គង់ ម៉ូនីកា មានពាក់ព័ន្ធនឹងការវះកាត់ដើមទ្រូងមិនប្រក្រតី ខ្ញុំបាទនឹងសិក្សាលម្អិតអំពីបញ្ហានេះ។ សូមវិញ្ញាណក្ខ័ន្ធកញ្ញាទៅកាន់សុខគតិភព 🙏🙏🙏»។

ជុំវិញករណីខាងលើនេះដែរ សារព័ត៌មានត្រយងបានសម្ភាសលោក Reno King ដែលជាមិត្តស្និទ្ធស្នាលរបស់កញ្ញា គង់ ម៉ូនីកា នឹងបានដឹងពីហេតុការណ៍ទាំងស្រុង ដោយលោកបានរៀបរាប់ថា កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជិវិតព្រោះតែមានជំងឺមេរោគនៅក្នុងក្រពះ ដែលបណ្ដាលឱ្យចុកច្អល់ចុងដង្ហើមរហូតបណ្ដាលឱ្យដាច់ខ្យល់ស្លាប់តែម្ដង ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ។

Reno King

លោកបន្តថា នៅពេលកញ្ញាបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យអះអាងថា កញ្ញាមានជំងឺមេរោគនៅក្នុងក្រពះ និងពិបាកព្យាបាល ដោយសារតែមន្ទីរពេទ្យគ្មានឧបករណ៍គ្រប់គ្រាន់ក្នុងការព្យាបាល។ ក្រោយមកក៏សម្រេចបញ្ចូនកញ្ញាមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែជាអកុសលកញ្ញាបានបាត់បង់ជីវិតបាត់ទៅហើយ។

សពរបស់កញ្ញា គង់ ម៉ូនីកា កំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលរយៈពេល ៤ថ្ងៃ ក្នុងនោះក៏មានតារាសិល្បៈ និងញាតិមត្តិចូលរួមពិធីបុណ្យផងដែរ៕

សូមទស្សនាវីដេអូ Top News ៖

សូមចូលអាន៖ តារា​សម្ដែង​ គង់​ ម៉ូនីកា​ តួ​ស្រី​ថត​បទ​ «​ជូន​ដំណើរ​អូន​ឡើង​ផ្លូវ​ Highway​ » មរណភាព​ទាំង​វ័យ​ក្មេង​នៅ​ថ្ងៃ​នេះ​

Share.