ភ្នំពេញ៖សន្តិសុខដែលឈរជើងការពារនៅសាលាឯកជនមួយកន្លែងបានអោយដឹងថា ពេលដែលខ្លួនកំពុងតែយាមកាម ជាធម្មតាដូចសព្វមួយដង  ស្រាប់តែមានបុរសជនជាតិបរទេសម្នាក់ បានធ្វើសកម្មភាពផ្លោះរបងចូលខាងក្នុងសាលា  ខ្លួនក៏បានទៅសួរនាំ តែបុរសជនជាតិបរទេសនោះ មិនបាននិយាយអ្វីទាំងអស់ ព្រមទាំងធ្វើការប្រតាយប្រតប់ជាមួយកម្លាំងសន្តិសុខ ដែលនៅទីនោះទៀតផង  ទើបសន្ដិសុខធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចទាំងកណ្ដាលយប់តែម្ដង។

ករណីនេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2022 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វត្តភ្នំបានឱ្យដឹងថា ក្រោយពីការសាកសួរ បុរសជាជនសង្ស័យខាងលើបានឲ្យដឹងថា ខ្លួនមានឈ្មោះ ប្រាហ៊ីម ជាជនជាតិអាមេរិក ហើយខ្លួនចូលក្នុងសាលានេះ ក្នុងបំណងរកកន្លែងដេកតែប៉ុណ្ណោះ។ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាជនសង្ស័យខាងលើ បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វត្តភ្នំ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖លី សុភ័ស្ត

Share.