បាត់ដំបង៖នគរបាលបាននាំខ្លួនមុខសញ្ញាឆក់កាបូបលុយពីរនាក់ទៅតុលាការ ក្រោយធ្វើសកម្មភាពល្មើសពេលពលរដ្ឋធ្វើដំណើរនៅតាមផ្លូវ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សំណុំរឿងខាងលើកម្លាំងការិយាល័យជំនាញបានបញ្ជូនជនសង្ស័យទាំង ២នាក់ទៅកាន់តុលាការហើយនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២នេះ។

ជនសង្ស័យទាំង ២នាក់ដែលឃាត់ខ្លួនបានក្នុងចំណោមបក្សពួក ៤នាក់ទៀតមានឈ្មោះសយ ជីម៉ិញ ភេទប្រុស  អាយុ ១៧ឆ្នាំ  មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន និងម្នាក់ទៀតឈ្មោះគុណ វិសាល ហៅ ប៉ោង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនដូចគ្នា។ ក្រុមជនសង្ស័យទាំងនេះកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ បានធ្វើសកម្មភាពកាបូបលុយរបស់ជនរងគ្រោះនៅតាមដងផ្លូវខណ:កំពុងជិះម៉ូតូ រួចក្រុមជនបង្កបានជិះម៉ូតូគេចខ្លួនបាត់នៅត្រង់ចំណុចក្រុមទី៤  ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ទ្រព្យសម្បត្តិដែលបានបាត់នៅក្នុងហេតុការណ៍នេះរួមមាន÷ ប្រាក់ចំនួន ១,៧០០,០០០ រៀល- ទូរស័ព្ទដៃចំនួន ០២ គ្រឿង- ខ្សែដៃផ្លាទីនមួយខ្សែ  ព្រមទាំងឯកសារអត្តសញ្ញាណប័ណ្ណ – ប័ណ្ណបើកបរ និងប័ណ្ណចាក់វ៉ាក់សាំងមួយចំនួនទៀត៕

អត្ថបទ៖ដំបងក្រញូង

Share.