តម្លៃ​ប្រេងសាំង​នៅ​អាមេរិក​បាន​ឡើងថ្លៃ​ខ្ពស់​ជាថ្មី​ម្ដងទៀត ដោយ​ឡើងដល់ ៤.៨១ដុល្លា ក្នុង១ហ្គា​ឡុង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននេះ។

យោងតាម​ទិន្នន័យ​ពី​សមាគម​មិន​រកប្រាក់​ចំណេញ​របស់​សហរដ្ឋអាមេរិក Automobile (AAA) ដែល​តាមដាន​តម្លៃ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ជាង ៦ម៉ឺន​ស្ថានីយ៍ បាន​ឲ្យ​ដឹងថា ឥលូវ​នេះ​តម្លៃ​ប្រេង​បាន​កើនឡើង​ទ្វេដង​ចាប់តាំងពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden ឡើងកាន់តំណែង។

នៅ​ចុងខែ មករា ឆ្នាំ ២០២១ ក្នុងអំឡុង​សប្ដាហ៍​ដំបូង​នៃ​តំណែង​របស់លោក Biden តម្លៃ​ប្រេង​ឥន្ទ​នៈ​មួយ​លីត្រ​ត្រឹមតែ ២.៣៩ដុល្លារ ប៉ុណ្ណោះ។

ចំណែក​តម្លៃ​ប្រេង​ឥន្ទ​នៈ​ឡើង​ខ្ពស់បំផុត​នៅក្នុង​ប្រទេស​ត្រូវបាន​ក​ត់​ត្រា​នៅក្នុង​រដ្ឋ California ដែល​ឥលូវ​នេះ​អ្នកបើកបរ​ត្រូវ​ចំណាយ​ជា​មធ្យម ៦.២៩ដុល្លា ក្នុង១ហ្គា​ឡុង។

ឥលូវ​នេះ តម្លៃ​ប្រេង​ឥន្ទ​នៈ​របស់​សហរដ្ឋអាមេរិក​បាន​នឹង​កំពុង​បង្កើត​កំណត់ត្រា​ថ្មី​រយៈពេល ៤សប្ដាហ៍ នេះ។ ខណៈ​ការកើនឡើង​លើកដំបូង​បាន​កើតឡើង​នៅពេលដែល​រុស្ស៊ី​ចាប់ផ្ដើម​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បណ្ដា​រដ្ឋ​លោកខាងលិច​បាន​ឆ្លើយតប​ជាមួយនឹង​ទណ្ឌកម្ម​ដែល​ធ្វើ​ឲ្យ​ការផ្គត់ផ្គង់​ថាមពល​របស់​រុស្ស៊ី​ជា​សកល​ស្ថិតក្នុង​ចំណុច​គ្រោះថ្នាក់។

ទោះបីជា​តម្លៃ​ប្រេង​មានការ​កើនឡើង ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​លើ​ប្រេង​របស់​រុស្ស៊ី​នៅ​ដើមរដូវ​និ​ទាឃ​រដូវ​នេះ។ ថ្វី​ត្បិត​ការផ្គត់ផ្គង់​របស់​រុស្ស៊ី​បាន​គ្រប់​ដណ្ដប់​ត្រឹមតែ ៨% នៃការនាំចូលរបស់អាមេរិកក៏ដោយ ក៏តម្លៃប្រេងឥន្ទនៈបាននឹងកំពុងកើនឡើងនៅពេលតម្លៃប្រេងកើនឡើងទូទាំងពិភពលោក៕

ប្រភព៖ RT

Share.