ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ខណៈដែលកំពុងដើរល្បាត កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ជុយ ចយ ភេទហៅ ចយប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ ទី២ ឈ្មោះ ពុធ ទ្រី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ អំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទី៣ ឈ្មោះ នួន ប៊ុនស៊ូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ មន្ទីរ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក់លេខ កំពង់ស្ពឺ 1L-7577 ម៉ាក ស៊ុយសូគី ឡេត ពណ៌ខៀវ ពាក់ស្លាក់លេខ កំពង់ធំ 1K-9271 ,ដែកចុងស្រួចចំនួន០២ ទុកប្រើសម្រាកកាច់សោកម៉ូតូ , សោរខ្សៀចំនួន០២ ,ដង្កាប់ចំនួន០២ និងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលកម្លាំងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញជនសង្ស័យ ឃាត់ជាមុខសញ្ញាចាស់ ឃាត់សាកសួរ និងនាំទៅឆែកឆេដល់បន្ទប់ស្នាក់នៅ ដកហូតបានម៉ូតូដែលជនសង្ស័យលួចបាន និងម្ភារៈផ្សេងទៀត។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.