កន្លងមកលោក ស៊ី​ណូរ៉ា​ រ័ត្ន ធ្លាប់លើកឡើងថា ស៊ីណូរ៉ា រ័ត្ន​ បាន​ឆ្លើយ​ថា​លោក​ចូលបន្ទប់ទឹក​បុរស​ព្រោះ​លោក​ខ្លាច​ស្ត្រី​ដែល​មិន​ទាន់​ស្គាល់​លោក​ ខ្លាច​និ​ង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ខ្លួន​លោក​​ ប៉ុន្តែ​បើ​ថ្ងៃ​ណា​ដែល​លោក​ស្លៀក​រ៉ូប​និង​ផាត់​មុខ​ក្រាស់ៗ​ ហើយ​ស្ងាត់​មនុស្ស​ លោក​នឹង​ចូល​បន្ទប់​ទឹក​ស្រី​។

សូមចូលអាន៖ ស៊ី​ណូរ៉ា រ័ត្ន ចង់​បាន​បន្ទប់​ទឹក​ដាច់​សម្រាប់​អ្នក​ភេទ​ទី​៣​ឬ​​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​!

លោកបន្តចង់សំណូម​ពរ​ចង់​ឱ្យ​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​មាន​បង្កើត​បន្ទប់​ទឹក​ ឬ​បង្គន់​អនាម័យ​សម្រាប់​ក្រុម​មនុស្ស​ភេទ​ទី៣​ដូច​ជា​ប្រទេស​គេ​ដទៃ​ទៀត​។

ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានត្រយង លោក ស៊ី​ណូរ៉ា​ រ័ត្ន​ បានបកស្រាយចំពោះករណីយល់ច្រឡំមួយចំនួនចំពោះករណីខាងលើនេះ រហូតធ្វើឱ្យមានអ្នក Comment ប្រតិកម្មចំពោះមតិរបស់លោក។

សូមទស្សនា វីដេអូសម្ភាសលោក ស៊ី​ណូរ៉ា​ រ័ត្ន​ ទាំងស្រុង៖

Share.