បាត់ដំបង៖ សមត្ថកិច្ចក្របួចបានជនសង្ស័យឆក់ទូរស័ព្ទដៃ ០២នាក់ ខណៈកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទស្រ្តីម្នាក់ កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២២។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឈានដល់ការនាំខ្លួនជនសង្ស័យបានចំនួន ២នាក់មកសាកសួរ និងផ្ទៀងផ្ទាត់ជាមួយភិនភាគដែលជនរងគ្រោះបានឃើញពេលដែលជនបង្កធ្វើសកម្មភាពល្មើស។

ជនសង្ស័យក្នុងករណីលួចមានស្ថានទម្ងន់ទោសឆក់ យកទូរស័ព្ទដៃដែលនគរបាលជំនាញបង្ក្រាបបានឈ្មោះ សេត សុគង់ ហៅ ស្នា ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិទួលច្រនៀង ឃុំបាយដំរ៉ាម ស្រុកបាណន់ និងម្នាក់ទៀតឈ្មោះសុខ ស៊ីធីន ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា នៅយប់រំលងថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២២ ត្រង់ចំណុចរង្វង់ មូលព្រះនរាយដៃប្រាំបី ក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ ១២៥ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទដៃ Iphone X ០១គ្រឿងពីស្រីម្នាក់ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទ ប៉ុន្តែមិនបានសម្រេចនោះឡើយ ស្របពេលនោះដែលកម្លាំងអន្តរាគមន៍បង្កាបង្ក្រាបកំពុងល្បាតក្បែរគ្នាផងនោះក៏តាមស្ទាក់ឃាត់ខ្លួនបានតែម្តង។

ទើបនៅព្រឹកថ្ងៃទី០៨ ខែមិថុនានេះ កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជបសង្ស័យទាំងពីរនាក់ទៅសាលាដំ បូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.