ភ្នំពេញ៖ បើតាមប្រភពព័ត៌មានពីស្ត្រី ដែលជាប្រពន្ធបានឱ្យដឹងថា ខ្លួនបានតាមទាន់ប្ដីមានស្រីនៅផ្ទះសំណាក់ ដែលគេបុគ្គលិកក្នុងហាងរបស់ខ្លួន ក៏បានសួរនាំហើយទាស់ពាក្យសម្ដីគ្នា លុះត្រឡប់មកដល់ហាងវិញ ក៏ឈ្លោះប្រកែកគ្នាបន្ថែមទៀត រហូតដល់ប្រើប្រាស់ហិង្សា ដោយប្ដីរបស់ខ្លួនបានវាយតប់ នឹងរុញខ្លួនដែលមានទម្ងន់ពីរខែ បោកផ្ទប់នឹងតុជញ្ជាំង បណ្ដាលអោយរងរបួសស្រាល ពេលនោះមិត្តភក្កិក៏បានចូលឃាត់ ក៏ត្រូវបុរសជាប្ដីបម្រុងវាយទៀត ត្រូវបុរសជាប្ដីមិត្តភក្កិចូលជួយឃាត់ វាយគ្នាផ្អើលគេផ្អើលឯង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង 10:30 យប់ថ្ងៃទី 8 ខែមិថុនា ឆ្នាំ2022។ ក្នុងតំបន់អភិវឌ្ឍន៍ OCIC ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុស្ត្រីជាប្រពន្ធបានប្ដឹង សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ នៅពេលដែលសមត្ថកិច្ចចុះមកដល់ ក៏បានវៃខ្នោះបុរសពីរនាក់ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ មិនចាត់ការតាមនីតិវិធីច្បាប់។
