បេក្ខភាពបវរកញ្ញា សាមឿន អង្គារាសី MUC1 ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងថ្ងៃវគ្គប្រកួតបឋមដែលតម្រូវឱ្យប្រកួតប្រជែងក្នុងសំលៀកបំពាក់ជាតិដ៏អស្ចារ្យនិងឈុតរាត្រីស្រមោលសរដ៏ប្រណិត នាយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២នេះ។

បេក្ខភាពបវរកញ្ញារូបនេះ គឺជាបេក្ខភាពបវកញ្ញាចក្រវាល និងជាស្រ្តីដែលក្លាហាន​ រឹងមាំ ហ៊ានជំះរាល់ឧបសគ្គគ្រប់យ៉ាង បើទោះបីជានាងឈឺជើង ហើមជើង តែនាងតស៊ូកាន់ឈើច្រត់ឡើងមកដើរបង្ហាញនៅលើវេទិកាប្រកួត។

បេក្ខភាពបវរកញ្ញា សាមឿ អង្គារាសី ជាបេក្ខភាពមួយរូបដែលធ្វើឱ្យស្រឡាញ់ស្នាមញញឹម និងស្ញើចសរសើរពីការតស៊ូក្នុងការប្រកួតរបស់កញ្ញា ថ្វីត្បិតតែកញ្ញាមានឧបសគ្គចំពោះបញ្ហាជើងយ៉ាងណា តែចំពោះទំនុកចិត្ត ជឿជាក់ កញ្ញាបានដើរបង្ហាញឈុត Evening Gown ទាំងមិនភ័យ។ ហើយនៅទីបំផុត កញ្ញា សាមឿ អង្គារាសី ទទួលបានពានរង្វាន់ Best Performance Award ពីគណៈកម្មការយ៉ាងយុគ្រិតវិនិច្ឆ័យ។

កញ្ញា សាមឿន អង្គារាសី គឺជាបេក្ខភាពដែលហោះមកពីទឹកដីសហរដ្ឋអាមេរិក កញ្ញាមានអាយុ ២៧ឆ្នាំ កម្ពស់ ១៦២ស.ម សិក្សារផ្នែក English Proficiency and International Cultural Communication មកពីសាកលវិទ្យាល័យ McGill university ប្រទេសកាណាដា ថែមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Accounting and Management ផងដែរ។ កញ្ញាចង់សម្រេចបំណងរបស់ខ្លួន ក្នុងការដណ្ដើមយកមកុដ Miss Universe Cambodia ឆ្នាំ2022 នេះ៕

Share.