បេក្ខភាពបវរកញ្ញា ហេង ប៉ូនីកា ​ឬ MUC4 បានដើរបង្ហាញម៉ូដយ៉ាងអស្ចារ្យក្នុងវគ្តប្រកួតសំលៀកបំពាក់ជាតិដ៏អស្ចារ្យនិងឈុតរាត្រីស្រមោលសរដ៏ប្រណិត នាយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២នេះ។ នៅក្នុងនោះ កញ្ញា ហេង ប៉ូនីកា លើកបង្ហាញពីឈុត «សំណោកសត្វត្រយង» ដែលជាចំណែកមួយចូលរួមលើកស្ទួយបក្សីជាតិរៀបនឹងផុតពូជទៅហើយ។

ឈុត «សំណោកសត្វត្រយង» បានអត្ថន័យយ៉ាងស៊ីជម្រៅ ឈុតនេះត្រូងបានបង្កើតឡើងតំណាងឱ្យសត្វស្លាបមួយប្រភេទហើយក៏ ជាសត្វតំណាងជាតិផងដែរ នោះគឺសត្វត្រយង។ សត្វត្រយង បាននឹងកំពុងឋិតក្នុងហានិភ័យខ្លាំងបំផុតពីការផុតពូជ នឹងត្រូវបានអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ។ ចំណែកតួឈុតវិញបានច្នៃបែប បុរាណសហសម័យ ច្នៃជាមួយគ្រឿងតែងកាយយ៉ាងល្អគាប់គន់ ជារូបរាងសត្វត្រយង សំពត់ស្បៃធ្វើឡើងពីហូល នឹង សឹងខ្មែរ លាយលំជាមួយការបាក់ឌិនត្បូងអង្កាំយ៉ាងប្រណិតបំផុត ។

ក្រឡែកមកមើលចំណងចងដៃ ដឹកដោយអ្នកបរបាញ់ ចង់បង្ហាញពីសកម្មភាពដែរប្រជាជនមួយចំនួននៅតែសម្លាប់នឹង ជួញដូរសត្វព្រៃដោយមិនញញើតដៃ នឹងអាណិតអាសូរបន្ទិចសោះ ។ អ្នកតម្លើងឈុតនេះ បានធ្វើការអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ រួមគ្នាបង្កើតចិត្តស្រលាញ់ នឹងថែរក្សាសត្វព្រៃទាំងអស់ ហើយសូមមេត្តាកុំបរបាញ់នឹងជួញដូរសត្វព្រៃបន្តទៀត ព្រោះសត្វព្រៃក៏ចង់រស់ដូចយើងទាំងអស់គ្នាដែរ ។

ឈុតដ៏ប្រណិតនេះដែរ រចនាគូសរូបដោយ ឆៃ រតនា តម្លើងដោយ លោក លី ភក្ត្រារដ្ឋហ្វុង & លោក សាយ ធារ៉ាកាត់ដេរដោយ នារសាកាត់ដេររៀបរៀងដោយ ក្រុម ប្រណម្យ។

កញ្ញា ហេង ប៉ូនីកា ​ឬតារាសម្ដែង ដាវ ដាវីកា មានទំងន់ ៤៨ គីឡូ និងមានកំពស់ ១៦៧ សង់ទីម៉ែត្រ ជាបេក្ខភាពបវរកញ្ញាមកពីខេត្តក្រចេះ និងជាតារាស្រីដែលពូកែវោហាសព្ទ ដែលជាកត្តាអំណោយទានមួយក្នុងវគ្គឆ្លើយសំណួរផងដែរ៕

សូមចូលអាន៖ ដាវ ដាវីកា​ សុខ​ចិត្ត​ផ្អាក​ការ​សម្ដែង​ ត្រៀម​ចូល​ដណ្ដើម​មកុដ​នៅ​លើ​ឆាក​ Miss​ Universe​ Cambodia​ 2022​

Share.