ហង្សទាំងពីរដែលកំពុងលេខធ្លោរខ្លាំងក្នុងកម្មវិធី Miss Univers Cambodia 2022គឺ បេក្ខភាពបវរកញ្ញា ហង្ស ម៉ានីតា MUC 18 និង ហង្ស សុរិយាន់ MUC 3 តាមរយៈឈុតតំណាងជាតិដែលបង្ហាញនារាត្រីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២នេះ។
បេក្ខភាពបវរកញ្ញា ហង្ស ម៉ានីតា MUC 18 បង្ហាញជូននូវឈុត «គជរី ឰរាវ័ណ ឬ ដំរី អៃរ៉ាវ៉ាន់» ដោយឡែកបេក្ខភាពបវរកញ្ញា ហង្ស សុរិយាន់ MUC 3 ក៏បានបង្ហាញជូននូវឈុត «សុវណ្ណាហង្ស» ដែលឈុតរបស់ត្រកូលហង្សទាំងពីរ ពិតជាប្រណីត និងទាក់ទាញខ្លាំងបំផុត។ តើឈុតទាំងពីរនេះប្រជែងសម្រស់គ្នាកម្រិតណា និងមានអត្ថន័យបែបណាខ្លះ? តោះមកតាមដានទាំងអស់គ្នា។
ឈុត «គជរី ឰរាវ័ណ» ឬ ដំរី អៃរ៉ាវ៉ាន់
អារ៉ាវ៉ាន់ គឺជាដំរីញីរបស់ឥន្រ្ទជិត នៅពេលធ្វើចម្បាំងចុងក្រោយ ជាដំរីនៃសឹកសង្គ្រាម ចេញច្បាំងទាំងអំណាចទោះខ្លួនជាដំរីញីក៏ដោយ ក៏មិនខ្លាចរអាដែរ។ យ៉ាងណាមិញ ដំរីគឺជាសត្វមួយប្រភេទដែលមាន សារ:សំខាន់ខ្លាំងមែនទែននៅក្នុងសង្គមខ្មែរ ទាំងអតីតកាល នឹងបច្ចុប្បន្ន ។
ដំរីជាសត្វគូជីវិតរបស់ប្រជាជនខ្មែរ តាំងពីបុរាណកាលមកម្លេះ ការសាងសង់ប្រាសាទអង្គរវត្តដ៏មហិមាក៏នៅតែមានវត្តមានដំរីដែលជាកម្លាំងសំខាន់ក្នុងការជួយសម្រួលដល់ការងារធ្ងន់ៗ ជាដៃគូររបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ចេញធ្វើសឹកសង្គ្រាម ។ រហូតមកដល់បច្ចុប្បន្ននេះសត្វដំរីនៅព្រះរាជាណាចក្រកម្ពុជា មានសត្វដំរីតិចតួចក្នុងការអភិរក្ស ស្ទើរតែបាត់បង់អស់ហើយ។
ឈុត «គជរី ឰរាវ័ណ» បង្កើតឡើងដើម្បីរម្លឹកដល់សត្វដំរីខ្មែរឱ្យឃើញច្បាស់ពីក្បាលដំរី ដើរបង្ហាញដោយកញ្ញា ហង្ស ម៉ានីតា MUC 18 យ៉ាងអំណាចនៅលើវេទិកា ជាឈុតដែររចនាម៉ូតថ្មី សម្រាប់ទំព័រថ្មីនៃឆ្នាំថ្មីនេះ។
ឈុត «សុវណ្ណាហង្ស»
ហង្សគឺជាសត្វបក្សីមួយប្រភេទដែរមានរូបរាងដូចជាសត្វក្ងាន ដែលមានក្រញាំជើងព្រែកជួបគ្នា ហើយវាមានចំពុះរាងស្រួចខាងចុង មានកមូលហើយវែង ច្រើនតែមានសម្បុរស្លាបសភ្លឺ ឬពណ៌សម្បុរស្លាបលឿង ឬក៏មានខ្លះហៅថា «សុវណ្ណាហង្ស» ។
ឈុតដ៏ប្រណីតនេះចង់បង្ហាញឱ្យឃើញពីរូបរាងសម្រស់ដ៏ល្អឯករបស់នារីស្រីក្នុងការបង្ហាញឈុតឱ្យមើលទៅមានឥទ្ធិពលប្រៀបបានដូចទៅហ្នឹង នាងហង្សទេព មិនកោតខ្លាចក្រែងនរណា។ ហេតុដូចនេះទើបមានកាប បុរាណដែលគេសសើរនាទីទៅនឹងហង្ស មានឥទ្ធិពល ឬជានារីដែលជាមេដឹកនាំប្រៀបទៅហ្នឹងសត្វ ហង្ស ។
នៅពេលកញ្ញា ហង្ស សុរិយាន់ MUC 3 ដើរបង្ហាញឈុត«សុវណ្ណាហង្ស» ទឹកមុខរបស់កញ្ញា បូករួមទាំងដំណើរ គឺអង់អាចខ្លាំងមែនទែន៕









