វិមានក្រឹមឡាំងនិយាយថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូ ត្រូវតែដកចេញ មុនពេលដែលគ្រាប់ធុញ្ញាជាតិរុស្ស៊ីត្រូវបានបញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃ ពុធសប្ដាហ៍នេះថា «ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ដើម្បីឲ្យបរិមាណគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ត្រូវបានចែកចាយទៅកាន់ទីផ្សារអន្តរជាតិនោះ ទាល់តែការដាក់ទណ្ឌកម្មដោយផ្ទាល់ និង ដោយប្រយោល ដែលប្រឆាំងនឹងរុស្ស៊ីត្រូវតែត្រូវបានដកចេញជាមុនសិន»។

លោកបាននិយាយថា ទណ្ឌកម្មដែលលោកខាងលិចបានដាក់ក្នុងការឆ្លើយតបចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងប៉ះពាល់ដល់ការធានារ៉ាប់រងលើការដឹកជញ្ជូន ការបង់ប្រាក់ និង ការចូលទៅកាន់កំពង់ផែអឺរ៉ុប។

សូមបញ្ជាក់ថា ប្រទេសរុស្ស៊ី និង អ៊ុយក្រែន រួមគ្នារ៉ាប់រងជិត ១ភាគ៣ នៃការផ្គត់ផ្គង់ដ៏សំខាន់ដ៏សំខាន់នូវ គ្រាប់ពោត ប្រេងផ្កាឈូករ័ត្ន ស្រូវសាលី ដ៏សំខាន់សម្រាប់សកលលោក។ ប្រសិនបើរុស្ស៊ីបិតផ្លូវនោះការនាំចេញគ្រាប់ធុញ្ញាជាតិនឹងមានការរាំងស្ទះ ហើយវាប៉ះពាល់ដល់កម្មវិធីស្បៀងអាហារពិភពលោកដែរ៕

