មកទល់ពេលនេះ កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានដំណើរការណ៍វគ្គ Judge Audition បាន ៥ សប្ដាហ៍ហើយ ក្នុងនោះដែរ គេកត់សម្គាល់ឃើញថា មានបេក្ខជនជើងខ្លាំង៥រូប ដែលមានសន្ទុះការគាំទ្រខ្លាំងបំផុតនៅលើយូធូបផ្លូវការ រហូតអាចស្រូបទាញអ្នកគាំទ្ររបស់ខ្លួនឱ្យចូលទស្សនាដល់ខ្ទង់ លាន Views ។ តើនៅក្នុងនោះមានអ្នកណាខ្លះ ដែលគួរឱ្យសម្គាល់ថាជាបេក្ខជនលេចធ្លោរទៅ?

ជាការពិតណាស់ បេក្ខជននីមួយៗសុទ្ធតែមានសមត្ថភាពមិនធម្មតាដូចគ្នា រួមទាំង ទឹកដមសំឡេងដែលមានឯកលក្ខណៈភាព និងសមត្ថភាពលេងឧបករណ៍តន្រ្តីជាដើម។ គណៈកម្មការរបស់កម្មវិធី តែងតែលើកឡើងថា ខ្លួនចង់បានបេក្ខជនដែលមានលក្ខណៈជាកញ្ចប់បែបនេះ។ ជាមួយគ្នា បើគិតត្រឹមថ្ងៃទី ៩ ខែមិថុនានេះ ជើងខ្លាំង ៥ រូប ដែលគេមើលឃើញថា កំពុងតែបោះជំហ៊ានដណ្ដើមប្រជាប្រិយភាពមុនគេបន្តិចនោះរួមមាន ៖

កញ្ញា មាន នីតា ( 1,2 លាន )

លោក ផាន គីមសុង ( 1,4 លាន)

លោក លីម តិចម៉េង (1,2 លាន)

លោក ស៊ឹម ច័ន្ទពន្លឺ ( 1,2 លាន)

កញ្ញា ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ ( 1 លាន)

យ៉ាងណាមិញ កម្មវិធីប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ នឹងបន្តដំណើរការរកបេក្ខជននៅសប្ដាហ៍ទី ៦ បន្តទៀត ចង់ដឹងថាមានអ្នកខ្លះនោះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

Share.