ភ្នំពេញ ៖ ស្ត្រីជាពាណិជ្ជករម្នាក់ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ឆឹម ឫទ្ធី ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសម២ជាបណ្ដោះអាសន្នក្រោមការចោទប្រកាន់ពីបទ « មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » ពាក់ព័ន្ធនិងករណីចេញសែកគ្មានប្រាក់ចំនួន៧ម៉ឺនដុល្លារ ។
ជនត្រូវចោទឈ្មោះ គង់ សុត្រាវី ភេទស្រីអាយុ៤១ឆ្នាំ មានមុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ ១១ ផ្លូវលេខ ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនត្រូវចោទត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនកាលពីល្ងាចថ្ងៃទី ០៨ខែមិថុនា ឆ្នាំ២០២២ ហើយបញ្ជូនទៅសាលាដំបូងតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់លោក ឆឹម ឫទ្ធី ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញដែលបានចោទបប្រកាន់ពីបទ «មិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន » តាមមាត្រា ២៣១នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០២០ ៕

អត្ថបទ៖ចតុមុខ
