ព្រៃវែង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់ខ្លួនបាន ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកដំណើរម្នាក់បានសម្រេច កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៨ ត្រង់ចំណុចមុខស្ថានីយប្រេង ស្ថិតក្នុងភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យមួយក្រុមគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីអ្នកដំណើរម្នាក់ ស្រែកផ្អើលឆោឡោ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុក ប៉ុស្តិ៍ ប្រដេញតាម ឃាតើខ្លួនបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកបក្ខពួក៣នាក់ទៀតរត់គេចខ្លួនបាត់ ។ នៅក្នុងកាបូបមានប្រាក់ចំនួន៧០មុឺនរៀល ,ប្រាក់ដុល្លារ៦០ដុល្លារ,ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក OPPO ១គ្រឿង និងម៉ាក ណូគា១គ្រឿង ។
ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ តាតុង សែនជ័យ

