ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១០នឹង៣០នាទីថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការរៀបរាប់របស់ចៅជនរងគ្រោះបានអោយដឹងថា កាលពីល្ងាចតារបស់ខ្លួនបានការត្អូញត្អែថាមិនស្រួលខ្លួន ហើយគាត់ក៏បានកោសខ្យល់អោយ ហើយនាំគ្នាហួបបាយទឹករួចចូលសម្រាក់ដូចសព្វដង លុះដល់ព្រឹកកើតហេតុលោតាបានចេញមកអង្គុយមុខបន្ទប់និយាយលេងជាមួយអ្នកជិតខាងរួចក៏ទៅក្នុងបន្ទប់ទឹក ដោយឃើញតាចូលបន្ទប់ទឹកយូពេកគាត់ក៏បានស្រែកហៅតាតែមិនលឺឆ្លើយ គាត់បានបើកទ្វាបន្ទប់ទឹកមើលឃើញតាដេកក្នុងបន្ទប់ក៏ប្រញាប់ហៅអ្នកជិតខាងអោយជួយមើលទើបដឹងថាលោកតាបានស្លាប់បាត់ទៅ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ សៅ សុគុន អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះមានស្រុកកំណើតខេត្តកណ្ដាល។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញត្រួតពិនិត្យកន្លែងកើតហេតុរួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តសំបួរដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.