ក្រុងព្រះសីហនុ៖ បុរសជនជាតិចិន បើករថយន្ដរេចង្កូតបុកត្រូវរថយន្ដព្រូស ហើយរថយន្តព្រូសបានបន្តប្លោងទៅបុករថយន្តចតនៅចិញ្ចើមផ្លូវ ១គ្រឿងទៀតខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២:១០ នាទីយប់កណ្ដាលអាត្រាធឈានចូលថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ ឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសះនុ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុរសជនជាតិចិនខាងលើបានបើកបររថយន្ដម៉ាក Audi ពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2BM-6235 បានធ្វើដំណើរតាមបណ្ដោយផ្លូវឯករាជ្យ ទិសដៅមកពីរង្វង់មូលតោពីរ ខណៈមកដល់ចំណុចទល់មុនកាស៉ីណូ ជីន ប៉ី ទី១ ស្រាប់តែរេចង្កូចចូលផ្លូវផ្ទុយគ្នារួចជ្រុលទៅបុករថយន្ដម៉ាក ព្រូស ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BI-6702 បន្ទាប់មករថយន្ដព្រូសក៏ប្លោងទៅបុករថយន្ដ១គ្រឿងទៀត ម៉ាកCRV ពណ៍ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AC-9294 ដែលឈប់ចតលើចញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយភ្លាមៗ រថយន្ដបង្កហេតុបានព្យាយាមបើករត់គេច ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសម្ថកិច្ចឃាត់បាននៅជិតផ្សារលើខេត្តព្រះសីហនុ ដើម្បីនាំមកដោះស្រាយគ្នា។ ក្រោយមកភាគីខាងរថយន្តបង្កបានយល់ព្រមដោះស្រាយសំណងទៅភាគីរងគ្រោះដើម្បីបញ្ចប់រឿងតែម្តង៕

អត្ថបទ៖ ក្រុងព្រះសីហនុ​

Share.