ភ្នំពេញ៖ រថយន្ត អាសុីណាបើកបរលើស្ពាន រ៉េចង្កូតបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់រងកាខូចខាត ក្បាលរថយន្តហក់ចេញពីបង្កាន់ដៃស្ពាន សំណាងមិនធ្លាក់ ចូលទន្លេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ៦នឹង២០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័តមាននៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តបង្កម៉ាក់ សុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AS-1795បើកបរដោយបុរសម្នាក់បានបើកឡើងស្ពានព្រះមុនីវង្សចាស់ធ្វើដំណើពីកើតមកលិចខណៈមកដល់ចំណុចលើស្ពានស្រាប់តែរ៉េចង្កូមកឆ្វេងដៃបុកបង្កាន់ដៃស្ពានបាក់រងការខូចខាតក្បាលរថយន្តហក់ចេញក្រៅបង្កាន់ដៃស្ពានកល់ជាប់ សំណាងមិនធ្លាក់ចូលទន្លេអ្នករួមដំណើរជាមួយស្រ្តីនិងក្មេងប្រុសភ័យព្រលឹងចុងសក់បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើស្ពាន ចំណែកអ្នកបើកបរបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍សហការជាមួយជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សាវី

Share.