ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមេភូមិ បានសម្រេច អូសចេញ គាប់ជួនម្ចាស់ដឹងខ្លួនទាន់ ទូរស័ព្ទទៅសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុច ក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះហុច តូច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ទី២ ឈ្មោះ សេង ហេង ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ចំណែកជនរងគ្រោះ ភួង រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំមុខ ជាមេភូមិកន្លែងកើតហេតុ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ ទៅធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៥ របស់លោកមេភូមិ ដែលចតទុកដាក់មុខផ្ទះ បានសម្រេចហើយ ម៉ូតូមិនឆេះ ទើបជនសង្ស័យនាំគ្នាអូសចេញ តែត្រូវបានជនរងគ្រោះដឹងខ្លួន ឃើញទាន់ ទូរស័ព្ទស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះទៅឃាត់ខ្លួនបានភ្លាមៗ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
