រតនគិរី៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន កាលពីវេលាម៉ោង ១៦:០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម។
ជនសង្ស័យទាំងពីរនាក់ ទី១.ឈ្មោះ សុខ ពៅប៉ូលីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអភិវឌ្ឍន៍ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាមេខ្លោង។ និងទី២.ឈ្មោះ សារី សុខត្រាយ ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខខេត្តរតនគិរី ។

តាមកម្លាំងអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ ដោយមានការសម្របសម្រួលនិតិវិធីដោយលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តខេត្តរតនគិរី។ ដែលជនសង្ស័យទី១ ឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិជ្រី សង្កាត់យក្ខឡោម និងទី២. ឃាត់ខ្លួនបាននៅភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបានសៀក ក្រុង បានលុង។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន ៖ មេតំហ្វេតាមីន ០១ថង់ ទម្ងន់០.៤៤ ក្រាម .រថយន្ត ម៉ាកព្រូស ពណ៌ទឹកសមុទ្ រស្លាកលេខ 2BJ-9442. ម៉ូតូ០១គ្រឿង.ទូរស័ព្ទ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុង ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ចតុមុខ

