ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់ចងកនៅកញ្ចុះផឹកស៊ីលំហែកាយមួយកន្លែងបង្កមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦នឹង១៥ព្រឹក ថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២ស្ថិតនៅចំណុចកញ្ចុះផឹកស៊ីលំហែកាយក្បែរផ្លូវរថភ្លើង ភូមិ តិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អេង រ៉ាឌុច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតភូមិស្នានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។ មូលហេតុដោយសារតូចចិត្តនឹងវាសនារបស់ខ្លួនជំពាក់លុយគេច្រើនពេកស្មុកគិតខ្លីចងកសម្លាប់ខ្លួន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីអនាម័យម្នាក់គាត់បានជិះកង់មកសម្អាតតាមកញ្ចុះផឹកស៊ីកំហែកាយស្រាប់តែក្រលេកមើលទៅកញ្ចុះប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងកញ្ចុះភ័យស្លន់ស្លោររត់ប្រាប់អ្នកជិតខាងនឹងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យកន្លែងកើតហេតុ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើកោសលវិច័យសពរួចបញ្ចាក់ថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតសម្លាប់ខ្លួនមិនពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ។រួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសាដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

អត្ថបទ៖ សេង សាវី

Share.