ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២២នេះ បានប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការនិង កងកម្លាំងប្រដាប់អាវុធក្រោយពីរាជរដ្ឋាភិបាលបានខកខានអស់រយៈពេល២ឆ្នាំមកហើយដោយសារការរាតត្បាត នៃជំងឺកូវីដ១៩។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសយ៉ាងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ។

ក្នុងពិធីនេះដែរសម្តេចបានរំលឹកឲ្យមន្ត្រីរាជការទាំងអស់បន្តបម្រើដល់ពលរដ្ឋជាម្ចាស់ឆ្នោតដោយត្រូវចាត់ទុកថា បញ្ហារបស់ប្រជាជនជាបញ្ហាដែលត្រូវដោះស្រាយបន្ទាន់៕

Share.