ភ្នំពេញ៖ រថយន្ត ESCALADE សាកកម្លាំងជាមួយរថយន្ដ KIAMORNING បណ្ដាលឲ្យរងការខូចខាតទាំងសងខាងនៅផ្លូវបំបែកជាបួន។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 11:20 យប់ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2022 ក្នុងសង្កាត់ទួលទំពូង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូលហើយគេឃើញបុរសម្នាក់បើករថយន្ត escalade ពណ៌សពាក់ស្លាកលេខភ្នំពេញ 2V-6111 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 155 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កែងជាមួយផ្លូវលេខ 432 ក៏មានរថយន្ត kiamorning មួយគ្រឿងពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2A-8063 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត មកបុកពេញទំហឹង បណ្ដាលឱ្យរថយន្ត escalade ជ្រុលទៅប៉ះដើមឈើមួយដើម​ រងការខូចខាតមួយចំហៀងផ្នែកខាងមុខ ឯរថយន្តគាម៉ូនីង រងការខូច ខាតផ្នែកខាងមុខយ៉ាងដំណំ តែជាសំណាងល្អ មិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្ដទាំងពីរ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ លី សុភាស់

Share.