ក្រុមបាល់ទាត់ Hokkaido Consadole Sapporo សមាជិកលីគកំពូលរបស់ប្រទេសជប៉ុន J1 League បានប្រកាសនាំចូលខ្សែបម្រើ Supachok Sarachat ពីក្រុម Buriram United ក្នុងលក្ខខណ្ឌខ្ចីជើងរយ:ពេល៦ខែ ជាមួយជម្រើសទិញផ្តាច់។

កីឡាករ Supachok Sarachat កើតនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ២៤ឆ្នាំ កម្ពស់១.៧១ម៉ែត្រ ត្រូវជាបងប្រុសបង្កើតរបស់កីឡាករ Suphanat Mueanta លេងឲ្យក្រុម Buriram United តាំងពីឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនសរុប១៥០ និងស៊ុតបញ្ចូលទី៣៤គ្រាប់។

ក្រុមបាល់ទាត់ Hokkaido Consadole Sapporo ក្រោមកាដឹកនាំរបស់លោក Mihailo Petrović ស្ថិតនៅលេខរៀងទី១១ ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ៤ ស្មើ៨ និងចាញ់៤ មាន២០ពិន្ទុ៕

Share.