នាយករដ្ឋ​មន្រ្តី​តៃវ៉ាន់ លោក Su Tseng-chang បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ថា​ តៃវ៉ាន់​មិនចង់​បិទទ្វារ​ទំនាក់​ទំនង​ជាមួយ​ចិនទេ​ ហើយសុខ​ចិត្ត​ចូល​រួ​ម​ក្នុង​ស្មារតី​សុច្ឆន្ទៈ​ ប៉ុន្ដែត្រូវ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​ និង គ្មាន​លក្ខខណ្ឌ​នយោបាយ​។

ទំនាក់​ទំនង​រវាង​ទីក្រុង​តៃប៉ិ និង ទីក្រុង​ប៉េកាំង​ ដែលទាមទារដោយ​លទ្ធិ​ប្រជាធិបតេយ្យ​ គ្រប់គ្រង​តៃវ៉ាន់​ជាទឹកដីរបស់​ខ្លួន​ ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ ដោយ​ប្រទេសចិន​បានបង្កើន​សម្ពាធ​ផ្នែក​នយោបាយ​ និង យោធា​ ដើម្បី​ឲ្យ​កោះនេះ​ទទួល​យក​អធិបតេយ្យភាព​របស់​ខ្លួន។

នៅ​ឯកិច្ចប្រជុំ​សន្តិសុខ​ Shangri-La នៅសិង្ហបុរី​នាថ្ងៃអាទិត្យ រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា រដ្ឋាភិបាលចិន​បាន​ស្វែង​រក​ «ការបង្រួប​បង្រួម​ដោយ​សន្តិភាព ជាមួយ​តៃវ៉ាន់​ ប៉ុន្ដែតៃវ៉ាន់​បែរជា​ជ្រើសរើស​យក​ជម្រើស​ផ្សេង​ទៀត»។ លោក​បន្ដ​ថា​ ទាក់ទិន​នឹងករណីនេះ​ប្រទេស​ចិនបានប្រកាស​នាពេល​ថ្មី​ៗនេះហើយ​ថា​ ខ្លួននឹងវាយ​ប្រហារ​ភ្លាមៗ​ បើកោះ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ។

ថ្លែងទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ប្រទេស​ចិន​បានហាម​ឃាត់​ការ​នាំចូលត្រី​ពីកោះតៃវ៉ាន់​ដោយហេតុផល​សុវត្ថិភាព​ លោក Su បាន​បញ្ជាក់​អំពី​គោលជំហ​របស់​លោកស្រី Tsai Ing Wen ម្ដង​ទៀត​ថា តៃវ៉ាន់​តែង​តែ​មាន​ បំណងល្អ​ចំពោះ​ចិន​ ហើយ​ថា «ដរាបណាមានសមភាព, ភាពស្មើគ្នានៃទំនាក់ទំនងទៅវិញទៅមក និងគ្មានលក្ខខណ្ឌនយោបាយ ពោលគឺតៃវ៉ាន់មានឆន្ទៈក្នុងការទំនាក់ទំនង ដោយសុឆន្ទៈជាមួយចិន»៕

ប្រភព៖ CNA

Share.