អតីត Admin នាយប្រុញ ដែលមហាជនបានស្គាល់មកហើយគឺលោក គង់ កាន នៅពេលថ្មីៗនេះ គេស្រាប់តែបានឃើញលោកងាកមកចាប់ដៃគូជាមួយក្រុមហ៊ុនថ្មី និងបានតាំងជំហរបង្ហាញស្នាដៃដឹកនាំ និងផលិតវីដេអូកំប្លែងថ្មីៗសម្រាប់ផ្សព្វផ្សាយឱ្យគ្រប់ហ៊ុននោះផងដែរ។

លោក គង់ កាន បានលើកឡើងថា ក្រុមកំប្លែងរបស់លោក នឹងមានវត្តមាន នាយញ៉ាញ់ នាយតឿង នាយក្ដាម និងមានបន្ថែមតួស្រីជាច្រើននាក់ទៀត ដើម្បីឱ្យស្នាដៃថ្មីកាន់តែមានការចាប់អារម្មណ៍។

ផ្ដល់បទសម្ភាសន៍នៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ២០២២នេះ លោក គង់ កានបានលើកឡើងថា លោកបានទទួលការងារជាមួយក្រុមហ៊ុនថ្មីនេះរយៈពេលកុងត្រា ១ឆ្នាំសិន សម្រាប់លើកដំបូង ដោយនៅក្នុងកុងត្រាជាកិច្ចសន្យាការងារទៅលើការទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ។ លោកក៏បានបញ្ជាក់ថា ក្រៅពីនោះ លោកក៏មានសិទ្ធទទួលយកក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងការធ្វើការងារជាមួយ ដែលមិនផ្ដាច់មុខឱ្យក្រុមហ៊ុនណាមួយឡើយ។

យ៉ាងណាមិញ លោក គង់ កាន បានបញ្ជាក់បន្ថែមថា មានតែក្រុមកំប្លែងរបស់លោកទេដែលយល់ចិត្តលោកច្បាស់ ហើយអាចរួមដំណើរជាមួយគ្នាបន្តទៀតក្នុងផ្លូវថ្មីមួយនេះ ដើម្បីមប្រើអារម្មណ៍មហាជនតាមរយៈវីដេអូកំប្លែងថ្មីៗនេះ៕

សូមទស្សនាវីដេអូនេះ ៖

Share.