ការប្រគំតន្ត្រីសម្ពោធអាល់ប៊ុម​​ “Three Brothers” ដែលជាអាល់ប៊ុមវិលត្រលប់ជាថ្មីរបស់ក្រុមតន្រ្តី SUFFER បានធ្វើឡើងនៅថ្ងៃទី ១២ ខែ មិថុនា ក្នុងបរិវេណ​ AEON HALL SEN SOK ដែលមានការរៀបចំដោយ ផលិតកម្ម រណ្តំ និងគាំទ្រដោយ PLENG។

ហ្វេនអ្នកគាំទ្រជាច្រើននាក់ ពិតជាសប្បាយស្រែកហ៊ោ រាំកញ្ជ្រោកជាមួយបទចម្រៀង Rock ញាក់ៗ ដែលបងប្អូនប្រុស ៣នាក់នេះ លេងមួយចាស់ដៃនៅលើឆាកដ៏អស្ចារ្យ។

ក្នុងអាល់ប៊ុម​នេះ​ដែរ​ ​​មាន​ចម្រៀង​ចំនួន​៧​បទ​ បែប​ផប់រ៉ក ​​បង្ហាញ​​ពី​ភាព​តស៊ូ អត់ធ្មត់​ និង​ក្ដី​ស្រម៉ៃនានា​​ក្នុង​នាម​ជា​បងប្អូន​ប្រុស​បី​នាក់​ដែល​ចូលចិត្ត​ស្រលាញ់​តន្រ្តី​ដូចគ្នា​និងបាន​​ធ្វើការ​រួម​គ្នា​លើវិថី​តន្រ្តី​ជាលក្ខណៈ​​ក្រុម​អស់រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ ទោះ​បី​ជា​មាន​​ឧបសគ្គ និង​កត្តា​រាំង​ស្ទះ​​យ៉ាង​ណា​ក្ដី​។​

សមាជិក​ក្រុម​តន្រ្តី​ SUFFER​ សុទ្ធតែជាកំឡោះសង្ហាៗ ដែលកំពុងទាក់បេះដូងហ្វេន រួម​មាន​ លោក​សុខ សារ៉ា​ដាំ ជា​អ្នក​លេង​ហ្គីតា​បាស់ លោក​សុខ សារ៉ាដា ជាដៃ​ស្គរ និង​លោក​សុខ សារ៉ា​ដែន​ជា​អ្នក​ចម្រៀង​ និង​អ្នក​លេង​ហ្គីតា​ផងដែរ។ ពួកគេ​តាំង​ចិត្ត​ចែក​រំលែក​បទ​ពិសោធន៍​ជិវិត​ និង​ការ​អត់ធ្មត់​ក្នុង​នាម​ជា​សិល្បៈករ​ និង​ពួកគេ។

ហ្វេនអ្នកគាំទ្រទាំងអស់ អាចបន្តស្ដាប់អាប៊ុមបទចម្រៀងថ្មីរបស់ក្រុម SUFFER គ្រប់បទ​​នៅ​លើភ្លេងបាន​ផងដែរ​ និងអាចដោនឡូតនូវបទចម្រៀងដែលអ្នកពេញចិត្តខ្លាំងបំផុតពីក្រុម SUFFER៕

សូមទស្សនាវីដេអូ Top News ៖

Share.