លោក អេរិច ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់បែបហ្វេហ្សិនស្អាតៗឈ្មោះ DIANO បានប្រាប់អ្នកសារព័ត៌មានត្រយងថា ក្រៅពីលក់សម្លៀកបំពាក់ពេញនិយម តម្លៃសមរម្យហើយ លោកថាការបង្កើតទំនាក់ទំនងល្អក្នុងសង្គម ក៏ជាកត្តាជួយជំរុញការលក់ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។

ហាងសម្លៀកបំពាក់ DIANO មានទីតាំងនៅទល់មុខវិទ្យាល័យបឹងត្របែក ដែលជាសាខាថ្មីសន្លាងទើបតែបើកសម្ពោធកាលពីពេលថ្មីៗនេះ។ ឈរជើងមកច្រើនឆ្នាំ ម្ចាស់ហាងសង្ហារូបនេះ បានលើកឡើងថា លោកបានចំណាយដើមទុនបើកហាងសម្លៀកបំពាក់នេះ ដល់ទៅជាង ១០ ម៉ឺនដុល្លារ។

យ៉ាងណាមិញ អេរិច ម្ចាស់ហាង DIANO ក៏បានលូកដៃក្នុងការផ្សារភ្ជាប់ជាមួយតារាសិល្បៈ តាមរយៈការបើកភ្លើងខៀវជួយដល់អ្នកសិល្បៈជួបបញ្ហាខ្វះខាតលើសម្លៀកបំពាក់ តាំងពីជំនាន់លោកបើកហាងលើកដំបូងមកម្លេះ។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ថែមទៀត សូមទស្សនាបទសម្ភាសន៍របស់លោក អេរិច ជាមួយសារព័ត៌មានត្រយង៖

Share.