ភ្នំពេញ. នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា បានសម្រេចឃុំខ្លួនបុរសជាប្តីដែលបានបាញ់សម្លាប់ប្រពន្ធរបស់ខ្លួននៅខណ្ឌមានជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធដោយគ្មានអនុញ្ញាត។

This image has an empty alt attribute; its file name is image-6-1024x749.png

ជនត្រូវចោទមានឈ្មោះ ជា អូន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលំ ភូមិ រោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (គ្មានផ្ទុកសារធាតុញៀន) ។ជនត្រូវចោទបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទ ស្រី អាយុ ២២ ឆ្នាំ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពេលចាប់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ អាវុធខ្លី ០១ដើមម៉ាក K៥៩(រលប់លេខ), បង់ចំនួន ០១, គ្រាប់ចំនួន ០១គ្រាប់, កូនកាំបិតហូត ០១ដើម, ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ លេខតួ+លេខម៉ាស៊ីន=៨១៧៨១១៦ ពាក់ស្លាកលេខ កណ្តាល ១D-៥០១១ ៕

អត្ថបទ៖ចតុមុខ

Share.