ភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់ ជាប់ម៉ែត្រចង្កូតបុកឡើងខឿនសួនច្បារចិញ្ចើមផ្លូវបុរីមួយកន្លែង កាលវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកបើកបរបានអោយដឹងថា មុនពេលកើតហេតុគាត់បានបើកបររថយន្តបែនដឹកខ្សាច់
ម៉ាក nissan ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើរដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានជាប់ម៉ែត្រចង្កូត ទើបបុកឡើងខឿនសួនច្បាររងការខូចខាតតែម្តងទៅ។តែសំណាងល្អមិនបង្កអោយមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុភាគីខាងរថយន្តបានចរចាជាមួយម្ចាស់បុរីធ្វើការជួសជុសលម្អរសួនច្បារចិញ្ចើមផ្លូវវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សេង សាវី

