នាយក​រដ្ឋមន្រ្តីថ្មី​​អូស្រ្តាលី​បាន​និយាយ​នា​ថ្ងៃ អង្គារ នេះថា ប្រទេស​ចិន​ចាំបាច់​ត្រូវ​លុប​ចោល​ទណ្ឌកម្ម​របស់​ខ្លួន​លើ​ប្រទេស​អូស្រ្តាលី​ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់តែ​ប្រសើរ​ឡើង ខណៈ​ដែលលោក​បាន​លើក​ឡើង​ថាជា «​រឿង​ល្អ​»​ ដែល​ជា​កិច្ច​ពិភាក្សា​លើក​ដំបូង​រវាង​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​២ ក្រោយ​ខក​ខានជិត​ ៣ឆ្នាំ និង​ កត់​សម្គាល់​ពី​សារសំខាន់​នៃ​ពាណិជ្ជកម្ម​ជាមួយ​ចិន​សម្រាប់​សេដ្ឋកិច្ច​អូស្រ្តាលី​។

ប្រទេស​ចិន​គឺជា​ ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​អូស្រ្តាលី​ និង ជា​អតិថិជន​ដ៏​ធំ​បំផុត​សម្រាប់​រ៉ែ​ដែក​របស់​ខ្លួន​ ដែល​ជា​អ្នក​រក​ចំណូល​បាន​ពី​ការ​នាំ​ចេញ​ធំ​បំផុត​ ប៉ុន្ដែ​ទំនាក់​ទំនង​ការ​ទូត​មាន​បញ្ហា​អសកម្ម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

ក្នុង​ការ​ដាក់​ទណ្ឌ​កម្ម​របស់​ខ្លួន​ ចិន​បានដាក់​ទណ្ឌកម្ម​ដែល​មាន​ក្នុង​ចំពោះ​បញ្ជី​ ១៤ ដូចជា​៖​ ការអំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​អន្តរជាតិ​ជុំវិញ​ប្រភព​ដើម​នៃ​ជំងឺ​កូវីដ​១៩ របស់​អូស្រ្តាលី​ បំរាម​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​ Huawei ដែលមាន​បណ្ដាញ​ 5G និង ពិនិត្យ​មើល​លើ​ការ​វិនិយោគ​បរទេស​សម្រាប់​ហានិភ័យ​សន្តិសុខ​ជាតិ​ជាដើម​។

នាយករដ្ឋមន្រ្តី​ថ្មី​របស់​ប្រទេស​អូស្រ្តាលី​ លោក Anthony Albasnese បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅទីក្រុង​ Brisbane ថា «​វាគឺជា​ប្រទេស​ចិន​ ដែលបានដាក់​ទណ្ឌកម្ម​លើ​អូស្រ្តាលី​។ ពួកគេ​ត្រូវ​ដក​ទណ្ឌកម្ម​ទាំងនោះ​ចេញ​នូវ​ទណ្ឌ​កម្ម​ទាំង​នោះ​ ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​ឲ្យ​ប្រសើរឡើង​»។

អតីត​រដ្ឋាភិបាល​អូស្រ្តាលី​បានពណ៌នា​ការ​ដាក់​ទណ្ឌកម្ម​របស់​ចិន​លើ​ផលិត​ផល​កសិកម្ម​ និង ថាមពល​របស់​ខ្លួន​ គឺជាការ​បង្ខិត​បង្ខំ​សេដ្ឋកិច្ច​។​ ចំពេល​មានការ​បង្កក​ការ​ទូត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​រដ្ឋមន្រ្តី​អូស្រ្តាលី​មិន​អាច​រៀបចំ​ការ​ហៅ​ទូរស័ព្ទ​ជាមួយ​សមភាគី​ចិន​បាន​ទេ​។​

ប៉ុន្ដែ​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អូស្រ្តាលី​ លោក Richard Marles បានជួប​សមភាគី​ចិន​ លោក Wei Fenghe នៅ​ក្រៅ​សន្និសីទ​សន្តិសុខ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ អាទិត្យ​ ដោយលោក Marles បានជួបពិភាក្សា​រយៈ​ពេល​ ១ម៉ោង ដោយ​ថាជា «ជំហាន​ដំបូង​ដ៏​សំខាន់​»៕

ប្រភព​៖ Yahoo

Share.