
ខ្សែប្រយុទ្ធ ប្រាក់ ធីវ៉ា និង កែវ សុខផេង គឺជាកីឡាករ២រូបដែលអាចរកគ្រាប់បាល់ឲ្យគោព្រៃកម្ពុជាក្នុងវគ្គជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា ទល់នឹង អាហ្គានីស្តាន ដោយគ្រាប់បាល់ Free Kick និងការលោតតែតយ៉ាងស្អាត។
២គ្រាប់របស់ក្រុមជម្រើសជាតិអាហ្គានីស្តាន ស៊ុតបញ្ចូលទីដោយកីឡាករ Faisal Shayesteh នៅនាទី១៦’ និង Mustafa Zazai នៅនាទី៣៥’ ខណ:គោព្រៃកម្ពុជា រកបានដោយកីឡាករ ប្រាក់ ធីវ៉ា នាទី៣៧’ និង កែវ សុខផេង នាទី៨១’ ធ្វើឲ្យការប្រកួតបញ្ចប់លទ្ធផល ២-២។
តារាងចំណាត់ថ្នាក់ពូល D នៃវគ្គជម្រុះ AFC Asian Cup 2023៖
1. ឥណ្ឌា ៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុ
2. ហុងកុង ៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ
3. កម្ពុជា ៣ប្រកួត ចាញ់២ ស្មើ១ មាន១ពិន្ទុ
4. អាហ្គានីស្តាន ចាញ់២ ស្មើ១ មាន១ពិន្ទុ៕


