ពីវេទិកាអធិបតីនៃពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់ទស្សនាទាន«៧ប»ពាក់ព័ន្ធនឹងនគរបាលជាតិ។

ទស្សនទាន«៦ប»នោះ ត្រូវបានសម្ដេចពន្យល់ក្នុងន័យដូចខាងក្រោម៖

ទី១ បញ្ចូល៖ ​សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង។

ទី២ បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ទី៣ បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ។

ទី៤បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងបណ្ណសរសើរជាដើម។

ទី៥ បញ្ចោរ៖ [អាចអាក្រក់ស្រ្ដាប់បន្តិច ប៉ុន្តែ] គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជាការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម។

ទី៦ បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជាប្រព្រឹត្តបទល្មើស ធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

និងទី៧ គឺបញ្ចប់៖ សំដៅដល់ការររៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទានវិជ្ជាជីវៈជាដើម។

ភ្ជាប់នឹងទស្សនាទាន«៧ប»នេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីសារៈសំខាន់ «ប» មួយទៀតដែរ គឺការ«បំពាក់» សំដៅការបំពាក់មធ្យោបាយប្រើប្រាស់ដល់កម្លាំងនគរបាលជាតិ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចបំរើជាតិ និងប្រជាពលរដ្ឋ៕

Share.